បរទេស៖ ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិអាមេរិក បានប្រកាសនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា ក្រសួងការបរទេសសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានអនុម័ត លក់យន្តហោះចម្បាំងបំបាំង F-35 Joint Strike Fighter ចំនួន១០៥គ្រឿង មានទំហំជាទឹកប្រាក់ ២៣,១ពាន់លានដុល្លារ ឲ្យទៅរដ្ឋាភិបាលជប៉ុន។
យោងតាមទីភ្នាក់ងារ សហប្រតិបត្តិការសន្តិសុខ ការពារជាតិអាមេរិក រដ្ឋាភិបាលជប៉ុន បានស្នើសុំ ទិញយន្តហោះចម្បាំងហោះឡើង និងចុះចតធម្មតា F-35A ចំនួន៦៣គ្រឿង យន្តហោះហោះឡើង ក្នុងពេលខ្លីនិងចុះចតត្រង់ៗ F-35B ចំនួន៤២គ្រឿង និងវិស្វករ F135 ចំនួន១១០នាក់ ដោយរួមបញ្ចូល ទាំងគ្រឿងបន្លាស់ផងដែរ។
គួរបញ្ជាក់ថា ប្រទេសជប៉ុន បានប្រកាសផែនការទិញយន្តហោះចម្បាំង F-35 ចំនួន១០៥គ្រឿងនោះ នៅក្នុងឆ្នាំ២០១៨ ហើយនៅក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin បានទទួលកុងត្រា មានទំហំទឹកប្រាក់២៥,២លានដុល្លារ ដើម្បីកសាងទីតាំងថែទាំជួសជុល និងធ្វើទំនើបកម្មមួយកន្លែង នៅក្នុងប្រទេសជប៉ុន សម្រាប់កងយន្តហោះចម្បាំង F-35 ចំនួន៤២គ្រឿង របស់ប្រទេសជប៉ុន៕ ប្រែសម្រួល៖ប៉ាង កុង