DUBLIN៖កីឡាករ Tiger Woods បានប្រកាសនៅលើបណ្តាញសង្គម Twitter ថា លោកនឹងលេង នៅសប្តាហ៍ក្រោយនៅ Memorial គឺជាការប្រកួតមួយដែលលោកបានឈ្នះកំណត់ត្រា៥ដង ខណៈលោកបានទទួលជោគជ័យ ក្នុងអាជីពជាលើកទី ៨៣ ក្នុងព្រឹត្តិការណ៍ PGA Tour យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
កីឡាករវាយកូនហ្កោលលំដាប់ពិភពលោក Woods បាននិយាយថា ខ្ញុំបានខកខានចេញទៅក្រៅ និងប្រកួតប្រជែងជា មួយបុរសខ្លាំងៗ ហើយខ្ញុំមិនអាចរង់ចាំដើម្បីត្រឡប់ទៅទីនោះវិញទេ។ វានឹងបញ្ចប់ការឈប់ សម្រាករយៈពេល៥ ខែពីការប្រកួតប្រជែងសម្រាប់លោក ។ លោកបានលេងចុងក្រោយនៅ ថ្ងៃទី ១៦ ខែកុម្ភះនៅ Chivit Invitational ជាកន្លែងដែលលោកបានវាយ ៧៦-៧៧ នៅchilly Riviera ដើម្បីបញ្ចប់តែម្នាក់ឯងនៅកន្លែងចុងក្រោយ។
កីឡាករ Woods បានបន្តថា លោកមានអារម្មណ៍រឹងនៅក្នុង អាកាសធាតុត្រជាក់។ លោកបានជ្រើសរើសមិនទៅទីក្រុងម៉ិកស៊ិកូ សម្រាប់ការប្រកួតកីឡាវាយកូនហ្គោល ពិភពលោក បន្ទាប់មក លោកបានរំលងការប្រកួត ចំនួន៣លើក នៅរដ្ឋផ្លរីដាមុនពេលកីឡាវាយកូនហ្គោលត្រូវបានបញ្ឈប់ ដោយសារតែការរីករាលដាល នៃមេរោគ COVID ។
ការប្រកួតតែមួយគត់របស់លោក គឺការប្រកួតការ Exhibition មួយនៅថ្ងៃទី ២៤ ខែឧសភានៅផ្ទះរបស់lok នៅរដ្ឋផ្លរីដាជាមួយកីឡាករ Peyton Manning ដែលជាដៃគូរបស់លោកប្រជែងនឹងកីឡាករ Phil Mickelson និងកីឡាករ Tom Brady៕ ដោយ៖លី ភីលីព