បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា អ្នកបើកបរថយន្តក្រុងម្នាក់ ត្រូវបានក្រុមអ្នកដំណើរវាយដំយ៉ាងខ្លាំង ក្រោយពីគាត់បានបដិសេធ មិនព្រមពាក់ម៉ាស់ នៅក្នុងពេលបំពេញការងារ។
ទោះបីជាបានបញ្ជូន ទៅកាន់មន្ទីរពេទ្យហើយក្តី ប៉ុន្តែគាត់ ត្រូវបាននាយករដ្ឋមន្ត្រីបារាំង Jean Castex និងក្រុមគ្រួសារ បានអះអាងថា ដាច់ដង្ហើមបាត់ទៅហើយ។ លោក Phillipe Monguillot អាយុ៥៩ឆ្នាំ ត្រូវបានរងរបួសក្បាលធ្ងន់ធ្ងរ ក្រោយហេតុការណ៍ កាលពីថ្ងៃទី៥ ខែកក្កដា ហើយត្រូវបានក្រុមគ្រួសារ ប្រើប្រាស់ឧបករណ៍ ជំនួយដង្ហើមរហូតមក។
យោងតាមការបញ្ជាក់ របស់កូនស្រីជនរងគ្រោះ ដែលមានវ័យ១៨ឆ្នាំ នាង Marie Monguillot បានប្រាប់ទៀតថា ពួកយើងព្រមជាមួយនឹងក្រុមគ្រូពេទ្យ គឺបានសម្រេចចិត្តថា នឹងអនុញ្ញាតឲ្យគាត់ស្លាប់ទៅ ទាំងខួរក្បាលបានស្លាប់ទៅហើយនោះ ហើយមកដល់ពេលនេះ បុរស៤នាក់ ត្រូវបានចាប់ខ្លួនរួចរាល់ហើយ៕
ប្រែសម្រួល៖ស៊ុនលី