Covid-19

សិង្ហបុរី មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៥៧នាក់ នាំឲ្យអ្នកឆ្លងជំងឺ សរុបកើនដល់លើស ៤ម៉ឺននាក់

សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសសិង្ហបុរី ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដថ្មីចំនួន២៥៧នាក់ គិតត្រឹមថ្ងៃអាទិត្យ ដែលនាំឲ្យអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសកើនឡើងដល់៤៧.៩១២នាក់ ។

ក្នុងចំណោមករណីថ្មីនេះដែរ មាន៥ករណីជាអ្នកមកពីខាងក្រៅ និង៨នាក់នៅក្នុងសហគមន៍ និងអ្នកនៅសេសល់ផ្សេងទៀត ជាអ្នកស្នាក់នៅដែលជាកម្មករបរទេស ។

ក្រសួងបានឲ្យដឹងថា អ្នកឆ្លងជំងឺថ្មីចំនួន៩៨ភាគរយ មានពាក់ព័ន្ធនឹងការនៅផ្តុំគ្នា ទន្ទឹមនឹងនេះដែរ ចំនួនដែលនៅសេសសល់ គឺឆ្លងតាមកន្លែងដែលមានដិតដាមមេរោគ ។

គិតត្រឹមថ្ងៃអាទិត្យ មានករណីបន្ថែមទៀតចំនួន២៥៣នាក់ បានចាកចេញពីមន្ទីរពេទ្យ ឬកន្លែងដាក់ឲ្យនៅដាច់ដោយឡែកពីគ្នា ។ អ្នកទាំងអស់នេះ មាន៤៤.០៨៦នាក់ បានជាសះស្បើយទាំងស្រុងពីការឆ្លងជំងឺ និងបានចាកចេញពីមន្ទីរពេទ្យ ឬសហគមន៍ថែទាំសុខភាព ។ ក្រសួងបានបញ្ជាក់ដូច្នេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top