Covid-19

ជប៉ុន មានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងជាង៩០០នាក់ ខណៈពលរដ្ឋម៉ាឡេស៊ី ត្រូវតែពាក់ម៉ាស់គ្រប់គ្នានៅតាមទីសាធារណៈ

ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ថា បណ្តាប្រទេសមួយចំនួននៅអាស៊ីប៉ាស៊ីហ្វិក ត្រូវបានគេមើលឃើញថា រលកថ្មីនៃការឆ្លងជំងឺកូវីដ១៩ បានកើតឡើង ខណៈដែលប្រទេសជប៉ុន មានអ្នកឆ្លងជំងឺនៅក្នុងកំណត់ត្រាជាង៩០០នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទន្ទឹមនឹងនេះដែរ ពលរដ្ឋម៉ាឡេស៊ី នឹងត្រូវតែពាក់ម៉ាស់មុខនៅតាមទីសាធារណៈ ។

ក្រសួងសុខាភិបាលរបស់ប្រទេសជប៉ុន និងរដ្ឋបាលក្នុងស្រុក បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺនៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់៩២០នាក់ ដែលនាំឲ្យអ្នកឆ្លងជំងឺសរុបកើនដល់២៨.១៩០នាក់ ស្របពេលដែលមានការកើនឡើងនៃអ្នកឆ្លងជំងឺនៅទូទាំងប្រទេស ។

ចំនួនអ្នកឆ្លងជំងឺថ្មីជាប្រចាំថ្ងៃ បានកើនឡើងខ្ពស់ ខណៈខេត្តចំនួន៦ត្រូវបានគេរាយការណ៍មកថា ចំនួនអ្នកឆ្លងជំងឺថ្មីជាប្រចាំថ្ងៃរបស់ប្រទេសនេះគឺខ្ពស់បំផុត ។

លោក Ismail Sabri Yaakob រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងឲ្យដឹងស្របពេលដែលករណីជំងឺកូវីដ១៩កើនឡើងនាពេលបច្ចុប្បន្ននេះថា ពលរដ្ឋម៉ាឡេស៊ី នឹងត្រូវពាក់ម៉ាស់មុខ នៅពេលនៅក្នុងចំណោមមនុស្សច្រើន នៅទីសាធារណៈគិតចាប់ពីខែសីហាតទៅ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top