Covid-19

កូរ៉េខាងត្បូង ជំនងជាបន្ថែមប្រទេសរុស្ស៊ី ទៅក្នុងបញ្ជីប្រទេសមានហានិភ័យខ្ពស់ លើករណីជំងឺកូវីដ-១៩

សេអ៊ូល៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង កំពុងពិចារណា ក្នុងការបន្ថែមប្រទេសរុស្ស៊ី ទៅក្នុងបញ្ជីប្រទេស ដែលតម្រូវឱ្យមានការត្រួតពិនិត្យ ដាច់ដោយឡែកពីគ្នា នៅពេលដែលការឆ្លងមេរោគចង្កោម នៅលើនាវារុស្ស៊ី បានបន្តកើនឡើង។

យ៉ាងហោចណាស់នាវិក ៣២ នាក់នៅលើនាវានេសាទ ដែលមានទង់ជាតិរុស្ស៊ី បានចូលចតនៅភាគអាគ្នេយ៍ នៃទីក្រុងប៊ូសាន បានធ្វើតេស្តវិជ្ជមាន ចំពោះវីរុសកូវីដ-១៩ ថ្មីនេះ។

ក្នុងចំណោមនាវិក ៩៤ នាក់នៅលើនាវា ៧.៧៣៣ តោន ដែលបានចូលកំពង់ផែប៊ូសាន កាលពីថ្ងៃទី០៨ ខែកក្កដា នាវិក ៦២ នាក់បានធ្វើតេស្តអវិជ្ជមាន ចំពោះជំងឺកូវីដ- ១៩ ៕ ដោយ៖ ឈូក បូរ៉ា

To Top