ព័ត៌មានអន្តរជាតិ

ប្រេស៊ីល មានអ្នកស្លាប់ដោយ ជំងឺកូវីដ១៩កើន លើស៨៥.០០០នាក់ ខណៈអ្នកឆ្លងជំងឺ មានរហូតដល់២,៣លាននាក់

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រេស៊ីល បានប្រកាសឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសប្រេស៊ីល ត្រូវបានគេចុះក្នុងបញ្ជីការដែលមានអ្នកស្លាប់ច្រើនជាង៨៥.០០០នាក់ និងអ្នកឆ្លងជំងឺដែលបង្កឡើងដោយវីរុសកូរ៉ូណា បានកើនឡើងដល់២,៣លាននាក់ ។

ក្រសួងបានឲ្យដឹងថា អ្នកឆ្លងជំងឺថ្មីមានចំនួន៥៥.៨៩១នាក់ និងអ្នកស្លាប់បន្ថែមទៀតមានចំនួន១.១៥៦នាក់ ដែលបានកត់ក្នុងកំណត់ត្រាក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យអ្នកឆ្លងជំងឺកើនឡើងដល់២.៣៤៣.៣៦៦នាក់ និងមានអ្នកស្លាប់សរុបកើនឡើងដល់៨៥.២៣៨នាក់ ។

រដ្ឋដែលរងគ្រោះធ្ងន់ធ្ងរជាងគេ គឺក្រុងសៅប៉ូឡូ ដែលមានអ្នកឆ្លងជំងឺចំនួន៤៦៣.២១៨នាក់ និងមានអ្នកស្លាប់ចំនួន២១.២០៦នាក់ ដោយសារជំងឺនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top