Covid-19

ប្រេស៊ីល មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងជិត ៩ម៉ឺននាក់

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់៨៧.៦១៨នាក់ គិតត្រឹមថ្ងៃចន្ទ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន៥១៤នាក់ ក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ។

ក្រសួងបានឲ្យដឹងថា មានអ្នកឆ្លងជំងឺថ្មីចំនួន២៣.២៨៤នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹងក្នុងអំឡុងពេលដូចគ្នា ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប កើនឡើងដល់២.៤៤២.៣៧៥នាក់ ។

រដ្ឋស្ថិតនៅភាគអាគ្នេយ៏ប្រទេស គឺរដ្ឋសៅប៉ូឡូ ដែលជារដ្ឋមានពលរដ្ឋរស់នៅ ច្រើនជាងគេបំផុតរបស់ប្រទេសប្រេស៊ីល គឺជាកន្លែងដែលរងគ្រោះ ធ្ងន់ធ្ងរជាងគេដោយសារផ្ទុះជំងឺ ដោយមានអ្នកឆ្លង ជំងឺចំនួន៤៨៧.៦៥៤នាក់ និងមានអ្នកស្លាប់ចំនួន២១.៦៧៦នាក បន្ទាប់មកមានរដ្ឋ រីយ៉ូឌឺចាណេរ៉ូ មានអ្នកឆ្លងជំងឺចំនួន១៥៧.៨៣៤នាក់ និងអ្នកស្លាប់មានចំនួន១២.៨៧៦នាក់ ។

ប្រេស៊ីល គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយជំងឺឆ្លង ហើយជាប្រទេសស្ថិតក្នុងលំដាប់លេខ២ បន្ទាប់ពីសហរដ្ឋអាមេរិក ទាំងចំនួនអ្នកឆ្លងជំងឺ និងស្លាប់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top