Covid-19

ថៃ កាត់ប្រាក់បន្ថែម ៧ខែ ពីអ្នកស្ម័គ្រចិត្តសុខភាព សាធារណៈជួរមុខ ប្រយុទ្ធប្រឆាំងវីរុសកូវីដ ១៩

បរទេស៖ អ្នកស្ម័គ្រចិត្តសុខភាពសាធារណៈ ប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតវីរុសកូវីដ១៩ បានសម្រេចចិត្តប្រឆាំង នឹងការតវ៉ា ទោះបីជាពួកគេទទួលបានប្រាក់រង្វាន់តិចជាងពាក់កណ្តាលដែល បានសន្យាដោយរដ្ឋាភិបាលក៏ដោយ។ អ្នកស្ម័គ្រចិត្តជួរមុខ ត្រូវបានគេទទួលស្គាល់ថា បានខិតខំធ្វើការនៅលើផ្នែកមូលដ្ឋាន ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុស។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋាភិបាលបានសន្យាផ្តល់ប្រាក់រង្វាន់ ៥០០ បាតក្នុងមួយខែដល់ពួកគេ ចំនួន ១៩ ខែ បន្ថែម ពីលើអ្នកស្ម័គ្រចិត្តសុខភាពសាធារណៈ ដែលបានទទួលប្រាក់ចំនួន ១,០០០ បាតដែលបានទទួលរួចហើយ។

ប្រាក់រង្វាន់រយៈពេល ១៩ ខែ នឹងត្រូវរាប់បញ្ចូល ដោយគិតពីខែមីនា ដល់ខែកញ្ញាឆ្នាំក្រោយ។ ទោះយ៉ាងណាគណៈរដ្ឋមន្រ្តីនៅថ្ងៃពុធ នេះបានសម្រេចចិត្តកាត់បន្ថយប្រាក់រង្វាន់ដល់ទៅ ៧ ខែ។ នេះបើយោងតាមអ្នក នាំពាក្យរដ្ឋាភិបាលរងលោកស្រី Traisuree Taisaranakul ។

លោកស្រីបាននិយាយថា លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា បានប្រាប់គណៈរដ្ឋមន្រ្តីថា រដ្ឋាភិបាលនឹងមិនបន្តការសន្យា ប្រាក់រង្វាន់រយៈពេល ១៩ ខែរបស់ខ្លួនទេ ដោយនិយាយថា ប្រាក់ខែ ៧ ខែ គ្រាន់តែជាផ្នែកដំបូងប៉ុណ្ណោះដែលត្រូវបានអនុម័ត៕ ប្រែសម្រួលៈ ណៃ តុលា

To Top