បរទេស៖ លោក Herman Cain នាយកប្រតិបត្តិហាងភីហ្សា Republican ដែលធ្លាប់បានឈរឈ្មោះ ជាប្រធានាធិបតីនៅឆ្នាំ ២០១២ បានទទួលមរណភាព បន្ទាប់ពីបានឆ្លងវីរុសកូវីដ១៩។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Herman Cain អាយុ ៧៤ ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវបានគេធ្វើ រោគវិនិច្ឆ័យឃើញថា មានជំងឺកូវីដ១៩ កាលពីដើមខែនេះ។
សារមួយដែលត្រូវបានបង្ហោះ នៅលើគេហទំព័រផ្លូវការរបស់លោក បាននិយាយថា “ Herman Cain ដែលជាថៅកែ និងជាមិត្តភក្តិរបស់យើង ដូចជាឪពុករបស់យើង ជាច្រើននាក់បានស្លាប់ហើយ” ។
លោក Herman Cain គឺជាអ្នកគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ និងជាមនុស្សម្នាក់ក្នុងចំណោម ជនជាតិអាមេរិកដែលមាន មុខមាត់ខ្ពស់បំផុត ដែលបានស្លាប់ដោយសារ វីរុសកាចសាហាវនេះ។
គណនីប្រព័ន្ធផ្សព្វផ្សាយសង្គម របស់គាត់បានផ្តល់ព័ត៌មានថ្មីៗ អំពីស្ថានភាពរបស់គាត់។ នៅថ្ងៃទី ៧ ខែកក្កដាសារមួយពីគណនីធ្វីតទ័រ របស់គាត់បាននិយាយថា “គ្រូពេទ្យកំពុងព្យាយាមធ្វើឱ្យប្រាកដថា កម្រិតអុកស៊ីសែន របស់គាត់ត្រឹមត្រូវ” ៕
ប្រែសម្រួលៈ ណៃ តុលា