ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់និយាយថា បានចាប់ខ្លួនមេដឹកនាំ ភេរវកម្មមានមូលដ្ឋាន នៅអាមេរិកដែលពាក់ព័ន្ធ នឹងការបំផ្ទុះគ្រាប់បែក នៅព្រះវិហារ

បរទេស៖ ក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ បាននិយាយនៅថ្ងៃសៅរ៍ថា ខ្លួនបានចាប់ខ្លួនមេដឹកនាំក្រុមភេរវកម្ម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០។ 

នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ក្រសួងអ៊ីរ៉ង់បាននិយាយប្រាប់ថា កងកម្លាំងរបស់ខ្លួន បានដោះស្រាយវាយការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ចំពោះក្រុមហ៊ុនឈ្មោះ Tondar ដែលមានន័យថា “រន្ទះ”។ មេដឹកនាំក្រុមរន្ទៈនេះ គឺលោក Jamshid Sharmahd ក្នុងពេលបច្ចុប្បន្ននេះ កំពុងតែស្ថិតនៅក្នុងកណ្ដាប់ដៃរបស់កងកម្លាំងសន្តិសុខអ៊ីរ៉ង់ ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតនោះទេ។ 

គួរបញ្ជាក់ថា ក្រុមភេរវកម្ម   Tondar នេះ ត្រូវបានគេចោទប្រកាន់ពីបទបំផ្ទុះគ្រាប់បែកនៅវិហារមួយ កាលពីឆ្នាំ២០១៨ បណ្ដាលឲ្យមនុស្សចំនួន១៤នាក់ ស្លាប់បាត់បង់ជីវិត និងជាង២០០នាក់ផ្សេងទៀតរងរបួស នៅក្នុងទីក្រុង Shiraz ដែលជាទីក្រុងមួយស្ថិតនៅខាងត្បូងនៃប្រទេសអ៊ីរ៉ង់៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top