Covid-19

រដ្ឋមន្ត្រីការបរទេស សហភាពអារ៉ាប់រួមនិងអ៊ីរ៉ង់ ពិភាក្សាបញ្ហាជំងឺកូវីដ១៩

បរទេស៖ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសអីរ៉ង់ និងសហភាពអារ៉ាប់រួម ដែលជាសត្រូវនឹងគ្នា ជាយូរអង្វែងមកហើយនោះ តាមសេចក្តីរាយការណ៍ នៅថ្ងៃអាទិត្យម្សិលមិញនេះ បានព្រមព្រៀងគ្នាថា ពួកគេនឹងប្រឹងប្រែងសហការគ្នា នៅក្នុងអំឡុងសម័យកាល រាតត្បាតនៃមេរោគកូរ៉ូណានេះ។

នៅក្នុងវីដេអូខលមួយ ដែលធ្វើការគោរពគ្នាទៅវិញទៅមក សម្រាប់ពិធីបុណ្យមូស្លីម Eid al-Adha លោក Sheikh Abdullah bin Zayed al-Nahyan បាននិយាយប្រាប់ថា សមភាគីអ៊ីរ៉ង់របស់លោកថា ការពង្រឹងសហប្រតិបត្តិការទ្វេភាគី គឺជាកត្តាដ៏សំខាន់ ក្នុងដំណើរដោះស្រាយ មេរោគកូរ៉ូណា។

ចំណែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បាននិយាយក្នុងបណ្ដាញ សង្គមធ្វីតធ័រប្រាប់ថា វាគឺជាកិច្ចសន្ទនាគ្នា តាមវីដេអូខលដ៏សំខាន់ ប្របដោយភាពស្មោះត្រង់ និងភាពជាមិត្ត ស្តីពីជំងឺកូវីដ១៩ ក៏ដូចជាស្ថានភាពទ្វេភាគី ស្ថានភាពក្នុងតំបន់ និងស្ថានភាពលើពិភពលោក៕ ប្រែសម្រួល៖ប៉ាង កុង

To Top