សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ថា ប្រេស៊ីល ត្រូវបានគេរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា មានអ្នកស្លាប់ថ្មីចំនួន ១.២៣៧នាក់ ដោយសារជំងឺកូវីដ១៩ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនឡើងដល់ ៩៨.៤៩៣នាក់ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ការធ្វើតេស្តក៏បានរកឃើញថា មានករណីថ្មីចំនួន៥៣.១៣៩នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់ ២.៩១២.២១២នាក់ ។
សរុបអ្នកជាសះស្បើយ ពីជំងឺមានចំនួន ២.០៤៧.៦៦០នាក់ ។
រដ្ឋសៅប៉ូឡូ ជាទីក្រុងដែលមានពលរដ្ឋ រស់នៅច្រើនជាងគេ ហើយជាកន្លែងដែល មានអ្នកឆ្លងជំងឺច្រើនជាងគេបំផុតដល់ទៅ ៥៩៨.៦៧០នាក់ និងស្លាប់អស់ ២៤.៤៤៨នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
