វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានលើកឡើងថាលោកនឹងធ្វើកិច្ចព្រមព្រៀងជាមួយកូរ៉េខាងជើង យ៉ាងឆាប់រហ័សប្រសិនបើបានជាប់ឆ្នោតជាថ្មីនៅក្នុងខែវិច្ឆិកាខាងមុខនេះ។
លោកប្រធានាធិបតី បានសំដៅទៅលើការខិតខំប្រឹងប្រែង របស់រដ្ឋបាលរបស់លោកក្នុងការធ្វើឱ្យប្រទេសកូរ៉េខាងជើង រំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការផ្តល់សម្បទាន។
លោកបានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយនៅទីក្រុង Bedminster រដ្ឋ New Jersey ថា“ ប្រសិនបើនិងនៅពេលដែលយើងឈ្នះ យើងនឹងធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ និងកូរ៉េខាងជើង យ៉ាងឆាប់រហ័ស”៕
ដោយ ឈូក បូរ៉ា