Covid-19

ឡាវ ធ្វើតេស្ដជំងឺកូវីដ-១៩ លើពលរដ្ឋជាង ៣ម៉ឺននាក់ ក្នុងនោះ ២០នាក់ឆ្លងមេរោគ

វៀងច័ន្ទ៖ យោងតាមរបាយការណ៍ របស់ក្រសួងសុខាភិបាលឡាវ បានឲ្យដឹងថា ប្រជាជនឡាវ ៣១.១០៣ នាក់នៅក្នុងប្រទេស បានទទួលការធ្វើតេស្តជំងឺកូវីដ-១៩ ចាប់តាំងពីខែមករា មកហើយក្នុងនោះមាន ២០នាក់ឆ្លងជំងឺនេះ។

ប្រទេសឡាវ បានធ្វើតេស្តរកជំងឺកូវីដ-១៩ ចំនួន ៣១.១០៣នាក់ ចាប់តាំងពីខែមករា ដោយមាន ២០ នាក់វិជ្ជមាន និងអ្នកជំងឺ ១៩ នាក់ត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យ នេះបើយោងតាមរបាយការណ៍ ពីក្រសួងសុខាភិបាលឡាវ កាលពីថ្ងៃអាទិត្យ។

កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ប្រជាជនសរុបចំនួន ២ ០៧៨ នាក់បានចូលប្រទេសឡាវ តាមរយៈច្រកព្រំដែនអន្តរជាតិ។ សីតុណ្ហភាពរបស់មនុស្សម្នាក់ៗ ចូលប្រទេសឡាវ ត្រូវបានពិនិត្យ ហើយគ្មាននរណាម្នាក់ បង្ហាញរោគសញ្ញាគ្រុនក្តៅឡើយ៕ ដោយ៖ ឈូក បូរ៉ា

To Top