Covid-19

វ៉ាក់សាំងការពារ ទប់ទល់នឹងជំងឺកូវីដ១៩ នឹងអាចមាននៅចុងឆ្នាំនេះ

ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ថា លោក Stella Kyriakides ប្រធានគណៈកម្មាធិការ សហភាពអឺរ៉ុប ទទួលបន្ទុកវិស័យសុខភាព និងសុវត្ថិភាពចំណីអាហារ បានត្រូវកាសែត របស់អាល្លឹម៉ង់ឈ្មោះ Handelsblatt ដកស្រង់សម្តី ដោយបានចុះផ្សាយកាលពីថ្ងៃចន្ទថា វ៉ាក់សាំងដំបូង ប្រឆំាងនឹងជំងឺកូវីដ១៩ អាចរកបាននៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ។

លោកបានថ្លែងប្រាប់ ដល់កាសែតខាងលើថា “ទោះបីជាយ៉ាងនេះក្តី ការព្យាករណ៍អំពីការបង្កើត គឺស្ថិតក្នុងដំណាក់កាលហានីភ័យនៅឡើយ យើងបានបង្ហាញថាល្អ” ។

លោក Kyriakides បានថ្លែងថា វ៉ាក់សាំង អាចមិនត្រូវបានដោះស្រាយ រាល់បញ្ហាកើតឡើងលើផ្លូវ ដែលត្រឹមត្រូវទាំងអស់នោះទេ ប៉ុន្តែ នឹង ”ជាបណ្តើរៗ ដែលអនុញ្ញត ឲ្យវិលទៅរកសភាពដើមវិញ” ជាថ្មីម្តងទៀត “ការវិនិច្ឆ័យទៅលើពលរដ្ឋជាច្រើន ជាពិសេស ក្នុងចំណោមក្រុមដែលមានហានីភ័យ” ត្រូវបានចាក់វ៉ាក់សាំង ។

គណៈកម្មាធិការ លើកឡើងអំពីក្តីកង្វល់ ទៅលើអត្រាកើនឡើង នៃការឆ្លងជំងឺ នៅទូទាំងសហភាពអឺរ៉ុប ដោយបានថ្លែងថា “យើងកំពុងសម្លឹងមើល ទៅលើអ្នកដែលកើនឡើតតិចបំផុត និងផ្ទុះជំងឺខ្លាំងបំផុត នៅក្នុងរដ្ឋសមាជិករបស់យើង” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top