សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍ឲ្យដឹងកាលពីថ្ងៃចន្ទដែល ខ្លួនកត់ចូលក្នុងបញ្ជី ដោយមានអ្នកស្លាប់ថ្មីចំនួន ៧០៣នាក់ ដោយសារវីរុសកូរ៉ូណា នៅក្នុងអំឡុងពេល ២៤ម៉ោង កន្លងទៅនេះ ដែលនាំឲ្យតួលេខនៃអ្នកស្លាប់សរុបកើនឡើងដល់១០១.៧៥២ នាក់ ។
ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានចេញរបាយការណ៍នៃការ ឆ្លងជំងឺប្រចាំថ្ងៃថា ការធ្វើតេស្តបានរកឃើញ មានអ្នកឆ្លងជំងឺថ្មីចំនួន ២២.០៤៨នាក់ ក្នុងអំឡុងពេលដូចគ្នារយៈពេល ២៤ម៉ោង កន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនដល់ ៣.០៥៧.៤៧០ នាក់ ។
ប្រទេសប្រេស៊ីល បានក្លាយជាប្រទេសលំដាប់លេខ២ លើពិភពលោកនៃការផ្ទុះជំងឺកូវីដ១៩ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានអ្នកស្លាប់លើសពី ១០០.០០០នាក់ និងមានអ្នកឆ្លងជំងឺ៣លាននាក់ គិតត្រឹមថ្ងៃសៅរ៍ ។
ក្រសួងបានឲ្យដឹងថា ក្រុងសៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋរស់នៅច្រើនជាងគេរបស់ប្រទេសនេះបានរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមានអ្នកស្លាប់ចំនួន២៥.១៥១នាក់ និងអ្នកឆ្លងជំងឺចំនួន៦២៨.៤១៥នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា