បរទេស៖ បុរសអាយុ ៥៥ ឆ្នាំម្នាក់បានស្លាប់ ដោយសារមេរោគកូវីដ១៩ នៅថ្ងៃពុធ ដែលជាជនរងគ្រោះទី ១៧ នៃជំងឺរាតត្បាត នៅប្រទេសវៀតណាម។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមក្រសួងសុខាភិបាលវៀតណាមថា គាត់បានស្លាប់ ដោយសារជំងឺរលាកសួត ដែលបណ្តាលមកពី ការឆ្លងជំងឺទឹកនោមផ្អែមប្រភេទទី ១ ការខ្សោយតំរងនោម ដំណាក់កាលចុងក្រោយ និងខូចសរីរាង្គជាច្រើន។ អ្នកស្លាប់ទី១៧នេះ ជាអ្នកស្រុក Lien Chieu នៅទីក្រុង ដាណាង។
អ្នកស្លាប់ដោយសារ មេរោគកូវីដ១៩ ទាំងអស់នៅវៀតណាម គឺជាប់ទាក់ទងនឹងការផ្ទុះឡើង នៅទីក្រុងទេសចរណ៍ ដាណាង ។
សូមជម្រាបថា មានករណីឆ្លងសហគមន៍ ចំនួន ៤០៥ ករណីនៅក្នុង ១៥ ទីក្រុង និងខេត្ត នៅប្រទេសវៀតណាម ក្នុងនោះ រួមមានទីក្រុងហាណូយនិងទីក្រុងហូជីមិញ ចាប់តាំងពីវីរុសឆ្លងវីរុសកូរ៉ូណា បានរីករាលដាលឡើងវិញ ៕ ប្រែសម្រួលៈ ណៃ តុលា