មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជាង ២០ កំពុងចាប់អារម្មណ៍ក្នុងការចាក់វ៉ាក់សាំង COVID-១៩ របស់រុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។
អ្នកនាំពាក្យលោកស្រីហ្សាកា ហាវ៉ា បានប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រទេសរុស្ស៊ីរក្សាទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយអង្គការសុខភាព ពិភពលោក (WHO) ស្តីពីការអភិវឌ្ឍ និងការប្រើប្រាស់អនាគតរបស់វ៉ាក់សាំង។
លោកស្រីបានរំលឹកថាអង្គការសុខភាព ពិភពលោក បានចាប់ផ្តើមដំណើរការឧបករណ៍ទទួលបន្ទុកជំងឺកូវីដ-១៩ ដែលជាភាពជាដៃគូសកល ដើម្បីពន្លឿនការអភិវឌ្ឍផលិតកម្ម និងលទ្ធភាពទទួលបានការធ្វើតេស្តការពារ និងចាក់វ៉ាក់សាំងដោយស្មើភាព៕ដោយ ឈូក បូរ៉ា