Covid-19

ប្រជាជនវៀតណាម ១២ម៉ឺននាក់ បាត់បង់ការងារ អំឡុងពេលផ្ទុះការឆ្លងឡើងវិញ នៃមេរោគកូវីដ១៩

បរទេស៖ និយោជិកប្រហែល ១២០ ០០០ នាក់ នៃអាជីវកម្មប្រហែល ៤០០០ អាជីវកម្មនៅក្នុងទីក្រុង ហូជីមិញ ទំនងជាត្រូវបាត់បង់ការពារ ចាប់ពីពេលនេះរហូតដល់ខែកញ្ញា ជាមួយនឹងការលេចចេញជាថ្មី នៃការចម្លងមេរោគ នៅក្នុងសហគមន៍ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ឡេ មិញតាន់ ប្រធានមន្ទីរការងារយុទ្ធជនពិការ និងសង្គមកិច្ចបាននិយាយថា ភាគច្រើននៃនិយោជិកទាំងនេះ ធ្វើការនៅក្នុងវិស័យទេសចរណ៍ និងកន្លែងស្នាក់នៅ សំណង់ ដឹកជញ្ជូន និងវាយនភ័ណ្ឌ និងស្បែកជើង។

លោកតាន់បាននិយាយថា នៅក្នុងខែមិថុនានិងខែកក្កដា និយោជិកចំនួន ៥៤ ០០០ នាក់នៃអាជីវកម្មជិត ២ ០០០ នៅក្នុងទីក្រុង បានបាត់បង់ការងារ ដោយសារតែផលប៉ះពាល់នៃវិបត្តិ Covid-19 ។ រលកថ្មីដែលមានការឆ្លងមេរោគ គឺមានអ្នកឆ្លងមេរោគកូវីដ១៩ចំនួន ៤២១នាក់ ត្រូវបានរាយការណ៍នៅក្នុង ១៤ តំបន់ក្នុងនោះមានទីក្រុង ហូជីមិញ ចាប់តាំងពីថ្ងៃទី ២៥ ខែកក្កដា គឺជាការថយក្រោយ សម្រាប់អាជីវកម្មដែលរងផលប៉ះពាល់ ដោយការផ្ទុះដំបូង។

ក្រុមហ៊ុនជាច្រើនបានឱ្យដឹងថា រោគរាតត្បាតកូវីដ១៩ បានបង្ខំឱ្យដៃគូសំខាន់ៗ របស់ខ្លួននៅសហរដ្ឋអាមេរិក និងអឺរ៉ុប លុបចោលការបញ្ជាទិញរបស់ពួកគេ ដែលបង្កការខាតបង់ច្រើន៕ ប្រែសម្រួលៈ ណៃ តុលា

To Top