ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់ ១៦៤.៤៧៤នាក់ បន្ទាប់ពីនាយកដ្ឋានសុខាភិបាល បានរាយការណ៍ថា មានអ្នកឆ្លងថ្មីចំនួន ៣.៣១៤នាក់ គិតត្រឹមថ្ងៃចន្ទនេះ ។
នាយកដ្ឋានសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកជាសះស្បើយ ពីជំងឺមានចំនួន ១១២.៧៥៩នាក់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អ្នកជំងឺចំនួន២៣៧នាក់បន្ថែម បានរស់រានមានជីវិតពីជំងឺនេះ ។
នាយកដ្ឋានដដែល បានឲ្យដឹងទៀតថា ចំនួននៃអ្នកស្លាប់បានកើនឡើងដល់ ២.៦៨១នាក់ បន្ទាប់ពីអ្នកជំងឺចំនួន១៨នាក់ បន្ថែមទៀត បានស្លាប់ដោយសារវីរុស ។
ក្រុងម៉ានីល ជាតំបន់ដែលមានអ្នកឆ្លងជំងឺ ច្រើនជាងគេបំផុត ដែលប្រចំាថ្ងៃ គឺមានរហូតដល់១.៩១៨នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា