Covid-19

ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក កើនឡើងដល់ជាង ២២លាននាក់

ញូវយ៉ក៖ យោងតាម មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ CSSE នៅសាកលវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថា ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ២២ លានកាលពីថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

ចំនួនករណីសកល បានកើនឡើងដល់ ២២.០៤៦.១៣៥នាក់ ដែលមានអ្នកស្លាប់សរុប ៧៧៨.៥៥៧ នាក់នៅទូទាំងពិភពលោកគិតត្រឹមម៉ោង ៨ និង ២៧ នាទី នេះបើយោងតាមទិន្នន័យរបស់ CSSE បានបង្ហាញ។

សហរដ្ឋអាមេរិកទទួលរង នូវការឆ្លងរាលដាលខ្លាំងបំផុត ពីជំងឺរាតត្បាតដែលមានចំនួន ៥.៤៨០.៤៨៧ករណី និងអ្នកស្លាប់ចំនួន ១៧១.៦៨៧នាក់ បន្ទាប់មកប្រទេសប្រេស៊ីល មានចំនួន ៣.៣៥៩.៥៧០នាក់ និងអ្នកស្លាប់ចំនួន ១០៩.៨៨៨នាក់ និងប្រទេសឥណ្ឌា បានបញ្ជាក់ថាមានជាង ២,៧លានករណី។

យោងតាមមជ្ឈមណ្ឌល បានឱ្យដឹងថា ប្រទេសដែលមានករណីជាង ៤០០.០០០ករណី រួមមានប្រទេសរុស្ស៊ី អាហ្វ្រិកខាងត្បូង ប៉េរូ ម៉ិកស៊ិក និងកូឡុំប៊ី ខណៈប្រទេសដទៃទៀត ដែលមាន អង់គ្លេស អ៊ីតាលី និងបារាំង៕ ដោយ៖ ឈូក បូរ៉ា

To Top