Covid-19

WHO ព្រមានថា ប្រជាជនអាយុ៥០ឆ្នាំ ជាភ្នាក់ងារចម្លងវីរុសកូរ៉ូណា ដោយមិនដឹងខ្លួន នៅអាស៊ីប៉ាស៊ីហ្វិក

បរទេស៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារថា ករណីជំងឺកូរ៉ូណា នៅអាស៊ីប៉ាស៊ីហ្វិក កំពុងត្រូវបានជំរុញការឆ្លង ដោយមនុស្សដែលមានអាយុក្រោម ៥០ ឆ្នាំ ដែលប្រហែលជាមិនដឹងថា ពួកគេបានឆ្លងជំងឺនេះឡើយ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានតំបន់ ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច របស់អង្គការសុខភាពពិភពលោក លោក Takeshi Kasai បានប្រាប់ការសង្ខេបជាក់ស្តែងមួយ ដោយព្រមានអំពី“ ដំណាក់កាលថ្មី” ក្នុងការរាតត្បាត របស់វីរុសរលាកសួតថ្មីនេះ។

លោក Kasai បានថ្លែងថា «ការរីករាលដាលកំពុងតែផ្លាស់ប្តូរ។ ប្រជាជនក្នុងវ័យ ២០ ឆ្នាំ ៣០ ឆ្នាំ និង ៤០ ឆ្នាំកំពុងជំរុញការគំរាមកំហែង កាន់តែខ្លាំងឡើងៗ ។ មនុស្សជាច្រើនមិនបានដឹងថា ពួកគេឆ្លង ជាមួយរោគសញ្ញាស្រាលៗ ឬគ្មានលេចចេញរោគសញ្ញាតែម្តង។

លោកបន្ថែមថា «អ្វីដែលយើងកំពុងសង្កេត មិនមែនគ្រាន់តែជាការលេចចេញ ជាថ្មីនោះទេ។ ខ្ញុំជឿជាក់ថាវាជាសញ្ញាមួយ ដែលយើងបានឈានចូលដំណាក់កាលថ្មី នៃការរាតត្បាតរាតត្បាត នៅតំបន់អាស៊ីប៉ាស៊ីហ្វិក»។

ទិន្នន័យ របស់អង្គការសុខភាពពិភពលោក ស្តីពីដំណាក់កាលបច្ចុប្បន្ន នៃការចម្លងរោគ បានបង្ហាញថា ប្រហែល ២ ភាគ ៣ នៃការឆ្លងរបស់ជប៉ុន ស្ថិតក្នុងចំណោមអ្នក ដែលមានអាយុក្រោម ៤០ ឆ្នាំ។ ជាងពាក់កណ្តាលនៃករណីឆ្លងនៅ ប្រទេសហ្វីលីពីន និងអូស្ត្រាលី ក៏ស្ថិតនៅក្នុងក្រុមអាយុនោះដែរ។

លោក Kasai បន្តទៀតថា“ យើងត្រូវតែខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់វីរុសពីការផ្លាស់ប្តូរទៅចម្លង ក្នុងសហគមន៍ដែលងាយរងគ្រោះ” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top