Covid-19

ករណីឆ្លងកូវីដ១៩ថ្មីនៅរុស្ស៊ី មានទៅដល់៤៨៧០នាក់ ត្រឹមរយៈពេល២៤ម៉ោង

បរទេស៖ នៅថ្ងៃសុក្រនេះ អង្គភាពឆ្លើយតបនឹងវិរុសកូវីដ១៩ របស់រុស្ស៊ី បាននិយាយ ថាប្រទេសរុស្ស៊ីបានចុះបញ្ជី ៤៨៧០ ករណីថ្មី ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងចុងក្រោយ ដែលសរុបទៅមានចំនួន ៩៤៦៩៧៦ ករណី។

ទន្ទឹមនឹងនេះដែរ មានអ្នកស្លាប់ថ្មីចំនួន ៩០ នាក់ ត្រូវបានគេរាយការណ៍ និងសរុបមានចំនួន ១៦១៨៩ នាក់ស្លាប់នៅទូទាំងប្រទេស។ អង្គភាពឆ្លើយតបដដែលនេះ បាននិយាយទៀតថា ទីក្រុងមូស្គូ ដែលជាតំបន់រងគ្រោះខ្លាំងជាងគេបំផុត របស់ប្រទេសនេះ ដោយមានករណីថ្មីចំនួន ៦៩០ ករណីនិងមានការឆ្លង សរុបដល់ ២៥៥៨២៦ នាក់។

គួរឲ្យដឹងដែរថា យោងតាមសេចក្តីថ្លែងការណ៍ ដដែលនោះផងដែរ មនុស្សប្រមាណជា ៧៦១៣៣០ នាក់បានជាសះស្បើយឡើងវិញ ហើយក្នុងនោះមានប្រមាណជា ៥៨១៧ នាក់ក្នុងរយៈពេលមួយថ្ងៃចុងក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

To Top