Covid-19

ក្នុងរយៈពេល២៤ម៉ោង ប្រេស៊ីល មានអ្នកស្លាប់ដោយជំងឹកូវីដ១៩ លើសពី១ពាន់នាក់

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣០.៣៥៥នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនដល់៣.៥៣២.៣៣០នាក់ ។

ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ ពលរដ្ឋចំនួន១.០៥៤នាក់ បានស្លាប់ដោយសារជំងឺនេះ ដែលនាំឲ្យតួលេខ នៃអ្នកស្លាប់សរុបកើនឡើងដល់ ១១៣.៣៥៨នាក់ ។

ប្រទេសប្រេស៊ីល ជាប្រទេសដែលជាប់លំដាប់លេខ២ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ទាំងចំនួនអ្នកឆ្លងជំងឺ និងស្លាប់ ។

ក្រុងសៅប៉ូឡូ ជាតំបន់ដែលមានមនុស្ស រស់នៅច្រើនជាងគេរបស់ប្រទេសនេះ ដែលមានអ្នកស្លាប់រហូតដល់ ២៨.១៥៥នាក់ បន្ទាប់មកមានក្រុង រីយូឌឺចាណេរ៉ូ ដែលមានអ្នកស្លាប់ ចំនួន១៥.២០២នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top