ព័ត៌មានជាតិ

ក្រសួងសុខាភិបាល គិតគូរស្នើសុំឲ្យមាន ការផ្តល់វ៉ាក់សាំង កូវីដ១៩ពីរុស្ស៊ី-ចិន

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួង សុខាភិបាលកម្ពុជាបានលើកឡើងថា ក្រសួងបានយកចិត្តទុកដាក់គិតគូរស្នើសុំ ឲ្យមានការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ពីប្រទេសរុស្ស៊ី និងចិន។

តាមរយៈបណ្តាញតេឡេក្រាមនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ លោកស្រីអ្នកនាំពាក្យថ្លែងថា កម្ពុជាជាប្រទេសសមាជិកសម្ព័ន្ធភាពអន្តរជាតិចាក់ថ្នាំបង្ការ​ (GAVI) ។

លោកស្រីថា “ដូច្នេះហេីយក្រសួងសុខាភិបាលក៏បានគិតគូរ ក្នុងការស្នេីសុំឲ្យមានការផ្តល់វ៉ាក់សាំងប្រកបដោយសមភាពមកកម្ពុជាដែរ​ ដែលហៅថា​ non-binding expression of interest for covid-19 vaccine to Covax facility of GAVI រួចហេីយដែរ”។

អ្នកនាំពាក្យក្រសួងសុខាភិបាល​បញ្ជាក់ទៀតថា ក្រសួងក៏កំពុងធ្វេីការយ៉ាងជិតស្និតជាមួយអង្គការ សុខភាពពិភពលោកលេីការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩​ នេះ​ផងដែរ។

ថ្មីៗនេះបន្ទាប់ពីចិនរកឃើញវ៉ាក់សាំងការពារកូវីដ១៩ រុស្ស៊ីក៏បានប្រកាសពីដាក់ចេញឲ្យមានការប្រើប្រាស់ជាផ្លូវការដែរ៕

To Top