មិនមែនជារឿងធម្មតានោះទេ ដែលនារីម្នាក់ ប្រែក្លាយ ពីរកម្មការិនីរោងចក្រ រកចំណូលបានត្រឹមតែ ២០០ដុល្លារ មកក្លាយជាអ្នកជំនួញម្នាក់ ដែលអាចរកចំណូលចូលបាន ជិត៣ម៉ឺនដុល្លារ ក្នុងមួយខែៗនោះ តែចំពោះអ្នកនាងទ្រី សុភ័ណ្ឌ គាត់អាកែប្រែស្ថានភាព ដ៏ក្រលំបាកមួយនេះ អោយផ្លាស់ប្តូរ តាមរយៈការលក់គ្រឿងសម្អាង ដែលការផ្លាស់ប្តូរមួយនេះ ធ្វើអោយអាជីវមកម្មរបស់គាត់ ទទួលបានជោគជ័យផងដែរ ។
អ្នកនាងទ្រី សុភ័ណ្ឌ បាននិយាយថាពីរដំបូងឡើយ គាត់ត្រឹមតែជាអតីត កម្មការនីរោងចក្រកាត់ដេរ ដែលមានប្រាក់ខែត្រឹមតែ ២០០ដុល្លារប៉ុណ្ណោះ ហើយគាត់បានរស់នៅ ដោយភាពក្រលំបាក អស់រយៈពេលអស់ ៨ ឆ្នាំមកហើយ។
មួយរយៈក្រោយមក គាត់បានចាប់ផ្តើមរកស៊ី ជាមួយក្រុមហ៊ុន Rouy Infinity ដោយចំណាយដើមទុនត្រឹម ៥០ ដុល្លារប៉ុណ្ណោះ ដោយដើរតួជាអ្នក លក់គ្រឿងសម្អាង របស់ក្រុមហ៊ុន Rouy រហូតអ្នកនាង អាចក្លាយជាតំណាងចែកចាយធំ កូនក្រុមរាប់ពាន់នាក់ មកហើយ បើគិតមកដល់សព្វថ្ងៃនេះ។
អ្នកនាង សុភ័ណ្ឌ លើកឡើងថែមទៀតថា តាំងពីអ្នកនាងសម្រេចចិត្ត ចូលជាតំណាងចែកចាយ នៅក្រុមហ៊ុន Rouy មកគឺជាធ្វើអោយជីវិតអ្នកនាង ផ្លាស់ប្តូរច្រើនណាស់ ពោលតាំងពីដំបូងឡើយ អ្នកនាងគ្រាន់តែជាកម្មការិនីរោងចក្រ ដោយទទួលបានប្រាក់ខែ ត្រឹមតែ ២០០ដុល្លារ ហើយរស់នៅខ្វះមុខខ្វះក្រោយ ជីវភាពក៏លំបាក តែពេលនេះអ្នកនាង អាចផ្លាស់ប្តូរជីវិតខ្លួនឯងបានហើយ បន្ទាប់ពីរើសបាន ក្រុមហ៊ុនមួយល្អនឹងគេ ។
អ្នកនាង សុភ័ណ្ឌ បានបន្ថែមទៀតថា ពេលនេះអ្នកនាង អាចរកចំណូលបានជិត ៣ម៉ឺនដុល្លារក្នុងមួយខែ ហើយអ្នកនាងក៏មានលុយ ទិញឡាន ទិញផ្ទះ នឹងបានរស់នៅ ជាមួយគ្រួសារយ៉ាងមានសុភមង្គល។
អ្នកនាងបានសង្កត់ធ្ងន់ ថាការជ្រើសរើសក្រុមហ៊ុន ត្រឹមត្រួវគឺជាកត្តាដ៏សំខាន់បំផុត ដែលធ្វើអោយជោគជ័យ ប្រៀបដូចជារូបគាត់ ក៏បានសម្រេចចិត្តជ្រើសរើស Rouy ដែលផ្លាស់ប្តូរគាត់ ពីរកម្មការនីរោងចក្រ មកក្លាយជាអ្នករកស៊ី ដែលអាចរកចំណូលបាន ក្នុងមួយខែជិត៣ម៉ឺនដុល្លារជាង ហើយអ្នកនាងជឿជាក់ថា ស្រ្តីមេផ្ទះគ្រប់រូបទាំងអស់ ក៏អាចអាចជោគជ័យ នឹងអាចរកចំណូលបានខ្ពស់ ដូចជារូបគាត់ផងដែរ៕