Covid-19

វៀតណាម មានអ្នកស្លាប់ ដោយសារមេរោគកូវីដ១៩ កើនដល់ ៣០នាក់

បរទេស៖ ស្ត្រីអាយុ ៥១ ឆ្នាំម្នាក់បានស្លាប់ដោយសារមេរោគកូវីដ១៩ នៅទីក្រុង ដាណាង នៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយបាននាំឱ្យចំនួនអ្នកស្លាប់ នៅប្រទេសវៀតណាម កើនឡើងដល់ ៣០ នាក់។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមក្រសួងសុខាភិបាលវៀតណាមថា “ អ្នកជំងឺទី៦៩៦ ” បានស្លាប់ដោយសារជំងឺរលាកសួត ដែលបណ្តាលមកពីជំងឺកូវីដ១៩ និងជំងឺលើសឈាម និងជំងឺរាំរៃច្រើនទៀត។

ជាមួយនឹងការស្លាប់របស់អ្នកជំងឺថ្មីនេះ ប្រទេសវៀតណាមមានអ្នកបាត់បង់ជីវិតចំនួន ៣០ នាក់ ដោយសារមេរោគកូវីដ១៩ ក្នុងនោះមានពីរនាក់ បានស្លាប់កាលពីថ្ងៃពុធ។ អ្នកស្លាប់ក្មេងជាងគេក្នុងចំណោមអ្នកស្លាប់ទាំងអស់ មានអាយុ ៣៣ ឆ្នាំនិងចាស់ជាងគេអាយុ ៩៣ ឆ្នាំ។

អ្នកទាំង ៣០ នាក់នោះ មានជំងឺរ៉ាំរ៉ៃដោយជំងឺខ្សោយតំរងនោម ដែលជាជំងឺទូទៅបំផុត៕ប្រែសម្រួលៈ ណៃ តុលា

To Top