ព័ត៌មានអន្តរជាតិ

មហាយក្សចិន ជំរុញអាមេរិក កុំធ្វើឲ្យមានបញ្ហាចេញពីចិន នៅក្នុងការបោះឆ្នោតរបស់ខ្លួន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃសុក្រម្សិលមិញនេះបានទទូចដល់សហរដ្ឋអាមេរិក “កុំធ្វើឱ្យមានបញ្ហាចេញពីប្រទេសចិន នៅក្នុងការបោះឆ្នោតរបស់ខ្លួន” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

 លោក Zhao Lijian បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា “យើងមិនមានយោបល់អ្វីទាក់ទងនឹងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលជាកិច្ចការផ្ទៃក្នុងនោះទេ។ ទន្ទឹមនឹងនេះដែរយើងទទូចដល់សហរដ្ឋអាមេរិក កុំធ្វើឱ្យមានបញ្ហាចេញពីប្រទេសចិន នៅក្នុងការបោះឆ្នោតរបស់ខ្លួន” ។

 អ្នកនាំពាក្យរូបនេះ បានលើកឡើបថាគោលនយោបាយរបស់ប្រទេសចិន ចំពោះសហរដ្ឋអាមេរិក គឺសមស្រប និងច្បាស់លាស់។

 លោកបានបញ្ជាក់ថា“ យើងជឿជាក់ថាទាំងសងខាងទទួលបានពីកិច្ចសហប្រតិបត្តិការនិងលុបបំបាត់ការប្រឈមមុខគ្នា។ យើងប្តេជ្ញាអភិវឌ្ឍទំនាក់ទំនងទ្វេភាគីដោយគ្មានជម្លោះគ្មានការប្រឈមមុខគ្នា ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ” ។  ទន្ទឹមនឹងនេះយើងប្តេជ្ញាការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ជាតិ៕

ដោយ ឈូក បូរ៉ា

To Top