ព័ត៌មានអន្តរជាតិ

News Update៖ ព្យុះភ្លៀងនៅប៉ាគីស្ថាន សម្លាប់មនុស្សកើនឡើងដល់ ១៣៤នាក់

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ថា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសប៉ាគីស្ថាន បានចេញរបាយការណ៍មួយថា ចំនួនអ្នកស្លាប់ដោយសារព្យុះភ្លៀងនៅក្នុងប្រទេសប៉ាគីស្ថាន នៅទីតាំងផ្សេងៗនោះគិតចាប់តាំងពីខែមិថុនា បានកើនឡើងដល់១៣៤នាក់ហើយ ។

ការចែកចាយទិន្នន័យនៃអ្នកស្លាប់គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី២៩ ខែសីហា ។ ក្រុមអាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ការជួយសង្គ្រោះ និងប្រតិបត្តិការជួយសង្គ្រោះបានកំពុងធ្វើឡើងនៅក្នុងតំបន់ដែលរងនូវផលប៉ះពាល់ដែលមាននាយកដ្ឋានចំណុះឲ្យរដ្ឋាភិបាល យោធា ក្រុមអង្គការមិនមានមែនរដ្ឋាភិបាលផងដែរ បានព្រួយបារម្ភចំពោះបញ្ហានេះ ។

រដ្ឋមន្ត្រីមួយរូបរបស់ប្រទេសប៉ាគីស្ថានបានថ្លែងថា គ្រាប់ភ្លៀងមានទំហំ៦០៤មីលីម៉ែត្រដែលបានធ្លាក់ចុះមកហើយបានកត់ត្រានៅក្រុង Karachi ក្នុងអំឡុងខែសីហានេះ ដែលជាកំណត់ត្រាមួយបញ្ជាក់អំពីទឹកភ្លៀងធ្លាក់ចុះ យ៉ាងយូរនៅក្នុងទីក្រុងក្នុងអំឡុងខែនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top