Covid-19

សិង្ហបុរី មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤០នាក់ ដែលនាំឲ្យអ្នកឆ្លង សរុបកើនលើសពី ៥៦.០០០នាក់

សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសសិង្ហបុរី បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩គិតត្រឹមថ្ងៃអង្គារមានចំនួន៤០នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងនៅក្នុងប្រទេសដល់ទៅ៥៦.៨៥២នាក់ ។

ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីទាំងនោះដែរ មាន៨នាក់ជាអ្នកមកពីខាងក្រៅប្រទេស ម្នាក់នៅក្នុងសហគមន៍ និងអ្នកដែលនៅសេសសល់មានទំនាក់ទំនង ទៅនឹងអ្នកដែលជាកម្មករបរទេសដែលស្នាក់នៅទីនោះ ។

ក្នុងចំណោមអ្នកឆ្លងជំងឺថ្មី គឺថា ៩៨ភាគរយគឺជាអ្នកមកពីខាងក្រៅ ឬមានទំនាក់ទំនងនឹងករណីដែលបានដឹង ឬនៅប្រមូលផ្តុំគ្នា ហើយអ្នកដែលឆ្លងជំងឺនៅសេសសល់ប៉ុន្មានភាគរយទៀតគឺឆ្លងតាមការប៉ះពាល់ដានអ្នកជំងឺ ។

សិង្ហបុរីមានអ្នកស្លាប់ចំនួន២៧នាក់ ដោយសារជំងឺកូវីដ១៩ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top