អត្ថបទ

ស្វែងយល់ ពីយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ជួយដល់សង្គម កម្ពុជា ផ្តួចផ្តើមឡើង ដោយ ទឹកបរិសុទ្ធកម្ពុជា

យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលចែកទឹកបរិសុទ្ធ កម្ពុជា ដល់ប៉ូលិសចរាចរណ៍ ទូទាំងប្រទេស តាំងពីដើមខែសីហាមក ទទួលបានការសាទរ ពីសាធារណជន។

«ទឹកចិត្តកម្ពុជា» គឺជាយុទ្ធនាការ ដែលផ្តួចផ្តើមឡើង ដោយទឹកបរិសុទ្ធកម្ពុជា ក្នុងគោលបំណង ចូលរួមបរិច្ចាគ ត្រឡប់ទៅសង្គមវិញ ក្រោយមើលឃើញថា មន្រ្តីនគរបាល តែងធ្វើការយ៉ាង សស្រាក់សស្រាំមិនថាថ្ងៃយប់ ដូច្នេះត្រូវធ្វើអ្វី ដើម្បីតបស្នងសងគុណ ដល់ពួកគាត់វិញ ។

ម្ល៉ោះហើយ ក្រុមហ៊ុនផលិតទឹកបរិសុទ្ធ កម្ពុជា ក៏ឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា និងទឹកផ្លែឈើ ជាង២ម៉ឺនកេស ដល់មន្រ្តីនគរបាលចម្រុះ។

«ទឹកចិត្តកម្ពុជា» នឹងចែកជូន ទឹកពិសាបរិសុទ្ធកម្ពុជា និង ទឹកផ្លែឈើ រៀងរាល់ខែ ទៅដល់នគរបាលចម្រុះ ទូទាំងប្រទេស ចាប់ពីខែសីហា ដល់ដំណាច់ ឆ្នាំ២០២០។

កន្លងមក ទឹកបរិសុទ្ធ កម្ពុជា បានផ្តល់ជូនផលិតផល និងជំនួយសប្បុរសធម៌ ដល់មន្រី្តនគរបាល និង មន្ទីរពេទ្យនានាផងដែរ។

ការជួយគ្នាទៅវិញ ទៅមកជាស្មារតី ទទួលខុសត្រូវ និងចក្ខុវិស័យមួយ របស់ផលិតផល ទឹកបរិសុទ្ធកម្ពុជា។

គួរបញ្ជាក់ថា ផលិតផលទឹកបរិសុទ្ធ កម្ពុជា ជាផលិតផលមួយ ក្នុងចំណោម ផលិតផលជាច្រើន មានដូចជា ស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ទឹកក្រូចអាយស៍ IZE ស្រាបៀរ គូដូ KUDO របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស៕

To Top