Covid-19

សាកលវិទ្យាល័យ Johns Hopkins៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ទូទាំងពិភពលោកកើនឡើងលើសពី ៨៦ម៉ឺននាក់

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅទូទាំងពិភពលោកបានកើនឡើងលើសពី៨៦០.០០០នាក់ គិតត្រឹមថ្ងៃពុធ ។

សាកលវិទ្យាល័យបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោកបានកើនឡើងដល់២៥.៨៦៥.២០៥នាក់ និងមានអ្នកស្លាប់ដោយសារជំងឺនេះនៅទូទាំងពិភពលោកកើនឡើងដល់៨៦០.៨៥៧នាក់ គិតត្រឹមម៉ោង៦និង២៨នាទីល្ងាច ត្រូវនឹងម៉ោង២២និង២៨នាទីម៉ោងសកល ។

សហរដ្ឋអាមេរិក ត្រូវបានរាយការណ៍ថា មានអ្នកឆ្លងជំងឺឆ្លងជំងឺ និងស្លាប់ខ្ពស់ជាងគេបំផុតនៅទូទាំងពិភពលោក ដែលមានអ្នកឆ្លងជំងឺ៦.១១០.៥៣៥នាក់ និងមានអ្នកស្លាប់ចំនួន១៨៥.៦៤៤នាក់ បើគិតទៅលើសពី១/៥នៃចំនួនអ្នកស្លាប់នៅទូទាំងពិភពលោក ។ ប្រេស៊ីល ជាប្រទេសជាប់លំដាប់លេខ២ ដែលមានអ្នកឆ្លងជំងឺដល់ទៅ៣.៩៥០.៩៣១នាក់ និងស្លាប់អស់១២៣.៧៨០នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top