Covid-19

ថៃ បញ្ជាក់ថា រយៈពេល១០០ថ្ងៃហើយ ដែលមិនមានអ្នកឆ្លង ជំងឺកូវីដ១៩ក្នុងស្រុក

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលរដ្ឋបាលតាមដានស្ថានភាពជំងឺកូវីដ១៩ របស់ប្រទេសថៃឡង់ដ៏ បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសថៃឡង់ដ៏ បានកត់សម្គាល់ឃើញថា មានរយៈពេល១០០ថ្ងៃហើយដែលមិនមានអ្នកឆ្លងជំងឺក្នុងស្រុក ទោះបីជាយ៉ាងនេះក្តី សេដ្ឋកិច្ចនៅតែប្រឈម មុខខ្លាំងដោយសារឆ្លងជំងឺ ខណៈដែលប្រទេសថៃឡង់ដ៏ បានផ្អាកសម្រាប់វិស័យទេសចរណ៍ និងការនាំចេញ ។

មជ្ឈមណ្ឌលខាងលើបានឲ្យដឹងថា ប្រទេសថៃឡង់ដ៏ មិនបានកត់ត្រាថាមានអ្នកឆ្លងជំងឺជាសហគមន៍ណាមួយឡើយ ចាប់តាំងពីថ្ងៃទី២៦ ខែឧសភា ។

មជ្ឈមណ្ឌលបានធ្វើការ ចែករំលែកនូវភាពជោគជ័យ ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ជាមួយនឹងការចាត់ វិធានការណ៍តឹងរឹង ដូចជា គោលការណ៍រិតត្បិត តាមព្រំដែន ដែលបានបិទសម្រាប់ជនបរទេស អស់ជាច្រើនខែមកនេះ ។

រដ្ឋាភិបាលថៃ បានឯកភាពលើគោលការណ៍ នឹងបើកដំណើរការវិស័យទេសចរណ៍ឡើងវិញ នៅតំបន់ភាគខាងជើងប្រទេស នារដូវក្តៅខាងមុខនេះ និងគ្រោផ្តល់ការស្នាក់នៅជាអតិបរិមាចំនួន៩ខែដែលជាការស្នាក់នៅសម្រាប់អ្នកទេសចររយៈ ពេលវែង នៅក្នុងតំបន់ដែនកោះ គឺរម្មណីយដ្ឋានភូកេត ដែលមានភាពទាក់ទាញបំផុត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top