Covid-19

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បើកកិច្ចប្រជុំស្តីពីវិធានការគ្រប់គ្រង ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

កំពង់ចាម៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា រួមជាមួយអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងជាប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ ខេត្ត បានដឹកនាំកិច្ចប្រជុំ នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម ស្តីពីវិធានការគ្រប់គ្រង និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងក្របខណ្ឌខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានផ្ដល់ការណែ នាំដល់រដ្ឋបាលខេត្ត ក្នុងឱកាស នៃពិធីនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ខខាងមុខនេះ ដោយត្រូវជម្រុញអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្ត បន្តផ្សព្វផ្សាយសារាចរណែនាំ របស់ក្រសួងធម្មការ និងសាសនា និងសារាចរណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការបង្ការ និងការពារ ការឆ្លងជំងឺកូវីដ-១៩ និងស្នើឲ្យប្រជាពលរដ្ឋ ទូទៅដែលជាពុទ្ធសាស និកជន និងគណៈកម្មការគ្រប់វត្ត ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារ ទប់ស្កាត់កូវីដ-១៩ ដែលក្រសួងសុខា ភិបាលបានដាក់ចេញឱ្យ អនុវត្តនាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន ឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមទប់ស្កាត់ ការចម្លងជំងឺនេះចូលក្នុងសហគមន៍។

ជាមួយគ្នានោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាន៍ថា សម្រាប់ខេត្តកំពង់ចាម បានចេញនូវបានចេញនូវសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាមរួចហើយ។ ហើយរដ្ឋបាលខេត្ត បានធ្វើការណែនាំដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ឲ្យបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយនូវសារាចរ ណែនាំក្រសួងធម្មការ និងសាសនា និងសារាចរណែនាំរបស់ក្រសួងសុខាភិបាល ពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅគ្រប់ទីវត្តអារាមផងដែរ។

គួរបញ្ចាក់ថាដែរថា រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំ មណ្ឌលចត្តាឡីស័កកម្រិត២នៅខេត្ត មានចំនួន០២កន្លែង ក្នុងនោះ ទី១ អតីតសណ្ឋាគារមេគង្គមានបន្ទប់ចំនួន ៧១ បន្ទប់ ដែលអាចដាក់មុខសញ្ញាចត្តាឡីស័កបានចំនួន ១៤២នាក់ និង ទី២ អាគារអន្តេវាសិក (ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ) ក្នុងបរិវេណមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគកំពង់ចាម មានចំនួន ៤០បន្ទប់ ដែលអាចដាក់មុខសញ្ញាចត្តាឡីស័កកម្រិត២ចំនួន ១២០នាក់។

To Top