សេអ៊ូល៖ កាសែតគាំទ្រ ក្រុងព្យុងយ៉ាង បានចុះផ្សាយ កាលពីថ្ងៃពុធថា ឱកាសនៃការសន្ទនា រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក នឹងរលាយបាត់ ប្រសិនបើមិនមានជំនួប កំពូលមួយទៀត រវាងមេដឹកនាំរបស់ប្រទេសទាំងពីរ កើតឡើងនៅចុងឆ្នាំនេះទេនោះ។
ប្រទេសកូរ៉េខាងជើង បានដាក់សម្ពាធលើសហរដ្ឋអាមេរិក ឱ្យចេញមកនូវសំណើថ្មី នៅចុងឆ្នាំនេះចំពេលមានភាព ជឿនលឿននៅក្នុងការ ចរចារបស់ភាគីទាំងពីរ ស្តីពីកម្មវិធីអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ប៉ុន្ដែរហូតមកដល់ពេលនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបពិភាក្សាទ្វេភាគីចំនួន ២ លើក។
សារព័ត៌មាន Choson Sinbo ដែលមានមូលដ្ឋាន នៅប្រទេសជប៉ុនបានចុះផ្សាយថា “កូរ៉េខាងជើងកំពុងរង់ចាំការ សម្រេចចិត្តដ៏ក្លាហានពីសហរដ្ឋអាមេរិក ដោយការអត់ធ្មត់ខណៈពេលកំពុងត្រៀម” ផ្លូវថ្មី “ដែលត្រូវបានប្រកាស នៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោក គីម ជុងអ៊ុន ៕
ដោយ ឈូក បូរ៉ា