ព័ត៌មានជាតិ

ជីបម៉ុងលែន បង្ហាញគម្រោង ថ្មីមួយទៀត ក្នុងគម្រោងធំៗទាំង១០

ភ្នំពេញ ៖ នេះជាគម្រោងថ្មីស្រឡាង ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ជីប ម៉ុង លែន បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ គម្រោងថ្មីដ៏ធំអស្ចារ្យមួយទៀតគឺ ផាក លែន ៥០ម៉ែត្រ នាព្រឹកថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ។

គម្រោង ផាក លែន ៥០ម៉ែត្រ នឹងសាងសង់លំនៅដ្ឋានប្រណិតៗជាច្រើនប្រភេទ ដូចជា វីឡាឃ្វីន វីឡាឃ្វីន អេ វីឡាភ្លោះ វីឡាកូនកាត់អេ និង លំនៅឋានថ្មី ៣ ប្រភេទគឺ៖ វីឡាឃ្វីន ប៊ី ហ្សប ហៅស៍ អេ ១ និង ហ្សប ហៅស៍ អេ២ ។ ក្នុងបរិវេណគម្រោងក៏នឹងមានក្លឹបហាត់ប្រាណ, អាងហែលទឹក, សូនកុមារ, សូនច្បារបៃតង អមទៅដោយផ្លូវថ្នល់ធំទូលាយខ្វាត់ខ្វែង ងាយស្រួលធ្វើដំណើរ និងតភ្ជាប់ទៅកាន់ ផ្លូវធំៗជុំវិញគម្រោង ដែលការណ៍នេះកាន់តែផ្តល់ភាពងាយស្រួលដល់ការរស់នៅបែបស៊ីវិល័យ ទាន់សម័យរបស់អតិថិជន។

ផ្សារទំនើប ជីប ម៉ុង ដ៏ធំនិងប្រណិតមួយក៏នឹងត្រូវបានសាងសង់ក្នុងគម្រោង ផាក លែន ៥០ម៉ែត្រ នេះផងដែរដើម្បីបម្រើតម្រូវការអតិថិជន ដែលនឹងរស់នៅក្នុងគម្រោងនេះ ក៏ដូចជាប្រជាពលរដ្ឋដែល រស់នៅជុំវិញតំបន់ដ៏ពោរពេញដោយសក្តានុពលនេះផងដែរ ។ គម្រោង ផាក លែន ៥០ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវ ៥០ម៉ែត្រ ដែលជាផ្លូវក្រវាត់ក្រុងទី២ កែងជាមួយផ្លូវ ៣០ម៉ែត្រ (ផ្លូវព្រៃស) ស្ថិតក្នុងតំបន់ចំការដូង ដែលជាទីតាំងដែលមានសក្តានុពលសេដ្ឋកិច្ច និង មានការសន្ទុះអភិវឌ្ឍន៏ខ្លាំង។ គម្រោងនេះមានចង្ងាយត្រឹមតែ ៣ នាទីប៉ុណ្ណោះពីផ្សារចំការដូង, ១០ នាទីពីផ្សារទំនើប ជីប ម៉ុង ៦០ម៉ែត្រ និងផ្សារទំនើប AEON III និង ១៥ នាទីពីផ្សារទំនើប ជីប ម៉ុង ២៧១។

គួររំឮកដែលថា សព្វថ្ងៃ ក្រុមហ៊ុនដ៏ធំមួយនេះមានគម្រោងសរុបចំនួន ១០ ធំៗ គឺ លែនម៉ាក ២៧១, លែនម៉ាក ៦០ ម៉ែត្រ, ផាក លែន សែន សុខ, ផាក លែន ៥៩៨, ផាក លែន ធីខេ, ផាក លែន ៦អា, ផាក លែន ខុនដូ ធីខេ, លែន រីច ចំការដូង, ផាក លែន ៥០ម៉ែត្រ និង ហ្រ្គេនភ្នំពេញ ដែលសុទ្ឋស្ថិតនៅទីតាំង ដែលមានសក្តានុពលខ្ពស់។
គួរបញ្ជាក់ថា គម្រោង ផាក លែន ៥០ម៉ែត្រ នឹងធ្វើការបើកលក់ជាផ្លូវការ ទៅកាន់អតិថិជន របស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ ៕

To Top