ភ្នំពេញ៖ លោកអេង ប៉ជាក អនុប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ កាលពីថ្ងៃទី៥ ខែកញ្ញាឆ្នាំ២០២០ បានសហការជាមួយ អាជ្ញាធរក្រុងដូនកែវ និងក្រុមហ៊ុនអីហ្ស៉ី ភេស ខនត្រូល ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចុះបាញ់ថ្នាំកំចាត់សត្វល្អិត សំលាប់មេរោគកូវីដ១៩ និងកំចាត់មេរោគផ្សេងៗ ជាច្រើនប្រភេទ នៅក្នុងផ្សារណាត់ និងជុំវិញផ្សារ និងនៅក្នុងផ្សារធំ ក្នុងទីរួមតាកែវ។
សូមបញ្ជាក់ថា ការចុះបាញ់ថ្នាំសំលាប់មេរោគនេះធ្វើឡើងដោយ មានការណែនាំផ្ទាល់ពីលោកម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧និង លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តតាកែវ៕
ដោយ៖ធី លីថូ