វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិកលោក Mark Esper បានលើកឡើងថា លោកបើកចំហ ចំពោះការផ្លាស់ប្តូរ សកម្មភាពយោធា នៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រសិនបើខ្លួនជួយដល់ កិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីលុបបំបាត់នុយក្លេអ៊ែរកូរ៉េខាងជើង ។
លោកបានធ្វើការកត់សម្គាល់ ទៅកាន់ក្រុមអ្នកកាសែតដែលធ្វើដំណើរ ជាមួយលោកទៅកាន់ទីក្រុងសេអ៊ូល ជាកន្លែងដែលលោកគ្រោង នឹងធ្វើកិច្ចចរចាការពារជាតិប្រចាំឆ្នាំ ជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិ Jeong Kyeong-doo ។
យោងតាមប្រតិចារិក ដែលផ្តល់ដោយមន្ទីរប៉ង់តាហ្គោនបានឲ្យដឹងថា“ យើងនឹងកែសម្រួលឥរិយាបថ សមយុទ្ធរបស់យើងទាំងតិច ឬច្រើនអាស្រ័យលើអ្វីដែលការទូតអាចនឹងត្រូវការ” ។ សមយុទ្ធយោធារួមបញ្ចូលគ្នា ដែលកូរ៉េខាងជើងថ្កោលទោសថាជាការហាត់ សមការឈ្លានពានមួយ៕
ដោយ ឈូក បូរ៉ា