ព័ត៌មានអន្តរជាតិ

លោក ពូទីន ផ្តល់កម្ចីជាង១ពាន់លានដុល្លារ ក្រោយមេដឹកនំាបេឡារុស ស្វះស្វែងសុំជំនួ

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានផ្តល់កម្ចី១,៥ពាន់លានដុល្លារ ដល់ប្រទេសបេឡារុស នៅថ្ងៃចន្ទនេះ ក្រោយ លោកប្រធានាធិបតីបេឡារុស Alexander Lukashenko បានធ្វើដំណើរតាមយន្តហោះ ទៅសុំឲ្យជួយគាំទ្របន្ថែមទៀត។

បន្ថែមលើការប្រកាសផ្តល់កម្ចី ដែលលោក ពូទីន និយាយថា លោកនាយករដ្ឋមន្ត្រី Mikhail Mishustin បានព្រមព្រៀង នៅក្នុងអំឡុង ដំណើរទស្សនកិច្ចរដ្ឋធានី របស់ប្រទេសបេឡារុសនោះ លោកប្រធានាធិបតីរុស្ស៊ី បានបង្ហាញនូវការគាំទ្រ សម្រាប់លោក Lukashenko ក្នុងមធ្យោបាយផ្សេងទៀត ដោយលោកនិយាយថា សហប្រតិបត្តិការការពារជាតិ នឹងបន្តប្រព្រឹត្តទៅរវាងប្រទេសទាំងពីរ។

លោក ពូទីន ក៏បានគាំទ្រផែនការ ដែលលោក Lukashenko បានប្រកាសពីមុន ឲ្យមានកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលក្រុមប្រឆាំងបានជំទាស់ថា ជាភាពក្រអឺតក្រទម ក្នុងការកាន់អំណាច ក្រោយការបោះឆ្នោតមួយ ដែលគេនិយាយថា មានការក្លែងបន្លំ និងបាននិយាយថា វាស្រេចតែប្រជាជនបេឡារុស ក្នុងការដោះស្រាយ វិបត្តិដោយខ្លួនឯង៕ ប្រែសម្រួល៖ប៉ាង កុង

To Top