បរទេស៖ មន្ត្រីការទូតសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការប្រចាំនៅតំបន់ អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានអំពាវនាវឲ្យកូរ៉េខាងជើងអនុវត្តកាតព្វកិច្ចរបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងឆ្នាំ២០១៨នៅសិង្ហបុរី បន្ទាប់ពីមានកិច្ចប្រជុំនៃវេទិកាសន្តិសុខក្នុងតំបន់អាស៊ី ដែលរួមមានឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅឥណ្ឌូនេស៊ីផងចូលរួម។
លោក David Stilwell តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា គន្លឹះនៃការធ្វើឲ្យប្រសើរឡើងសម្រាប់ប្រទេសកូរ៉េខាងជើង ក្រោយការមានអាកាសធាតុដ៏អាក្រក់នោះ គឺជាការប្រតិបត្តិនៃសេចក្តីថ្លែងការណ៍រួមគ្នានៅសិង្ហបុរីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
គួរបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍ដែលចុះហត្ថលេខាក្នុងឆ្នាំ២០១៨ លោក ត្រាំ បានប្តេជ្ញាផ្តល់ការធានាផ្នែកសន្តិសុខដល់កូរ៉េខាងជើង ចំណែកលោក គីម ជុងអ៊ុន បានធ្វើការបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តឥតងាករេរបស់លោក បំពេញការលុបបំបាត់ចោលនុយក្លេអ៊ែលើឧបទ្វីបកូរ៉េ៕
ប្រែសម្រួល៖ប៉ាង កុង