ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បន្ដអភិវឌ្ឍសមត្ថភាពមីស៊ីល បើទោះកំពុងជួបវិបត្ដ និងទណ្ឌកម្ម

វ៉ាស៊ីនតោន៖ ឧត្តមសេនីយ Suh Wook ដែលជាអ្នកតែងតាំងជារដ្ឋមន្រ្តីក្រសួងការពារជាតិបានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើងកំពុងបន្តអភិវឌ្ឍសមត្ថភាពមីស៊ីលរបស់ខ្លួន បើទោះជាកំពុងជួបវិបត្ដិទាំងសេដ្ឋកិច្ច ជំងឺ និងទណ្ឌកម្ម។

 លោក Suh បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាបើកមួយក្នុងពេលបើកសវនាការបញ្ជាក់នៅឯរដ្ឋសភា ចំពេលមានការសន្និដ្ឋានថាកូរ៉េខាងជើង អាចបង្ហាញអាវុធយុទ្ធសាស្ត្រថ្មីនៅខួបលើកទី៧៥ នៃការបង្កើតគណបក្សកាន់អំណាចរបស់ខ្លួននៅថ្ងៃទី១០ ខែតុលា។

 លោក Suh បានបញ្ជាក់ថា “កូរ៉េខាងជើង កំពុងផ្តោតលើការរៀបចំសម្រាប់ខួបលើកទី ៧៥ នៃពិធីខួបលើកទី ៧៥ បន្ទាប់ពីការផ្អាកផែនការសកម្មភាពយោធាប្រឆាំងនឹងកូរ៉េខាងត្បូង កាលពីខែមិថុនា៕

ដោយ ឈូក បូរ៉ា

To Top