បរទេស៖ Independent នៅថ្ងៃអង្គារនេះ បានសរសេរថា ដុកទ័រអាមេរិកម្នាក់ ដែលបានឆ្លងកូវីដ១៩ ពីអ្នកជំងឺរបស់ខ្លួន នៅឯមន្ទីរពេទ្យ នៃរដ្ឋតិចសាសនោះ បានស្លាប់ហើយ ក្រោយពេលដែលគាត់ បានព្យាយាមប្រឆាំងទៅនឹងវិរុសនេះ អស់រយៈពេល២ខែរួចមក។
ដុកទ័រដែលមានឈ្មោះថា Adeline Fagan បានបាត់បង់ជីវិត នៅក្រោយការតស៊ូ អស់រយៈពេលយ៉ាងយូរ រហូតដល់ដំណាក់កាលចុងក្រោយ គឺខួរក្បាលរបស់គាត់ មានឈាមហូរពីខាងក្នុងផងដែរ។
Fagan មានអាយុ២៨ឆ្នាំ បានចាប់ផ្តើមឈឺ តាំងតែពីខែមិថុនា និងបានបន្តដាក់ឃុំខ្លួននៅផ្ទះ អស់រយៈពេល១សប្តាហ៍ មុនពេលដែលគាត់ធ្វើតេស្ត ឃើញវិជ្ជមានកូវីដ១៩ ហើយចាប់ពីពេលនោះមក ស្ថានភាពរបស់គាត់ កាន់តែអាក្រក់ឡើង ទោះបីជាមានការមើលថែដិតដល់ ពីសំណាក់ក្រុមគ្រូពេទ្យ
និងក្រុមគ្រួសារ មានទាំងថ្នាំពេទ្យល្អៗ និងឧបករណ៍ជំនួសដង្ហើមជាប់ខ្លួនក្តី៕
ប្រែសម្រួល៖ស៊ុនលី
 
													
																							
 
																								
												
												
												 
								 
																											 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									