Covid-19

ក្នុងរយៈពេលស្ទើរជិត១ខែមកនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃនៅឥណ្ឌា ថយចុះគួរឲ្យកត់សម្គាល់

ញ៉ូដេលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ថា ប្រទេសឥណ្ឌា ត្រូវបានគេរាយការណ៍មកថា មានករណីនៃអ្នកឆ្លងជំងឺកូវីដ១៩ប្រចំាថ្ងៃទាបបំផុត ស្ទើរជិត១ខែ គិតត្រឹមថ្ងៃអង្គារ ខណៈដែលត្រៀមធ្វើការវិនិច្ឆ័យទៅលើប្រសិទ្ធិភាពវ៉ាក់សាំងរបស់ប្រទេសរុស្ស៊ី នៅក្នុងអំឡុងពេល២-៣សប្តាហ៍បន្ទាប់ ។

ទិន្នន័យរបស់សុខាភិបាលសហព័ន្ធបានបង្ហាញថា មានករណីថ្មីចំនួន៧៥.០៨៣នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ និងមានអ្នកស្លាប់ចំនួន១.០៥៣នាក់ ក្នុងអំឡុងពេលដូចគ្នា ។

សរុបអ្នកឆ្លងជំងឺនៅក្នុងប្រទេសមានចំនួន៥,៦លាននាក់ ដែលជាប្រទេសជាប់លំដាប់លេខ បន្ទាប់ពីសហរដ្ឋអាមេរិក ។ សរុបអ្នកស្លាប់មានចំនួន៨៨.៩៣៥នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top