វ៉ាស៊ីនតោន៖ ក្រុមអ្នកជំនាញនាំមុខបានព្រមានថា ករណីជំងឺកូវីដ-១៩ អាចនឹងកើនឡើងនៅរដូវស្លឹកឈើជ្រុះ និងរដូវរងា ហើយនៅសហរដ្ឋអាមេរិក ដោយសារជំងឺរាតត្បាតនេះ បានបណ្តាលឲ្យមនុស្សស្លាប់ជាង ២០ម៉ឺននាក់ គិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ។
ប៉ុន្មានខែដែលការឆ្លងរាលដាល នៃរោគរាតត្បាតសហរដ្ឋអាមេរិក បច្ចុប្បន្នបានកត់ត្រាករណីជំងឺកូវីដ-១៩ ដែលបានបញ្ជាក់ថា មានចំនួនជាង ៦,៨៨ លានករណី និងមានមនុស្សស្លាប់ជាង ២០០.៥០០នាក់ នេះបើយោងតាមទិន្ន័យដែលបាន រក្សាទុកដោយសាកលវិទ្យាល័យ Johns Hopkins។
ប៉ុន្តែចំនួនពិតប្រាកដត្រូវបានគេជឿជាក់ថា មានចំនួនច្រើនដោយសារតែ កង្វះការធ្វើតេស្តមេរោគ, ករណីដែលមិនបានរាយការណ៍ជាច្រើន និងបញ្ហាទិន្នន័យផ្សេងទៀត។
លោក Stanley Perlman សាស្ត្រាចារ្យផ្នែកជីវសាស្រ្ត និងប្រព័ន្ធភាពស៊ាំ នៃសាកលវិទ្យាល័យនៃរដ្ឋ Iowa បានព្រមានថា ចំនួនករណីអាចនឹង កើនឡើងនៅរដូវស្លឹកឈើជ្រុះ និងរដូវរងា។
នៅក្នុងនោះដែរលោកសាស្រ្តាចារ្យ បានប្រាប់សារព័ត៌មានចិនស៊ីនហួថា “ប៉ុន្តែយើងសង្ឃឹមថា ជាមួយនឹងវិធានការសមស្រប និងវ៉ាក់សាំង ប្រហែលជាការកើនឡើង នឹងតិចជាងអ្វីដែលយើងខ្លាច” ៕
ដោយ ឈូក បូរ៉ា