រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា មានអ្នកស្លាប់ថ្មីចំនួន៨៣១នាក់ ដោយសារវីរុសកូរ៉ូណា (ជំងឺកូវីដ១៩) គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១៣៩.៨០៨នាក់ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ការធ្វើតេស្តបានរកឃើញថា មានករណីថ្មីចំនួន ៣២.៨១៧នាក់ នៃជំងឺកូវីដ១៩ គិតចាប់ពីថ្ងៃពុធ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺបានកើនឡើងដល់ ៤.៦៥៧.៧០២នាក់ ។
រដ្ឋសៅប៉ូឡូ ដែលមានពលរដ្ឋរស់នៅច្រើនជាងគេនៅក្នុងប្រទេស គឺជាកន្លែងដែលផ្ទុះជំងឺ ដែលមានអ្នកឆ្លងជំងឺរហុតដល់ ៩៥៨.២៤០នាក់ និងស្លាប់អស់ ៣៤.៦៧៧នាក់ បន្ទាប់មករដ្ឋរីយ៉ូឌឺចាណេរ៉ូ ដែលមានអ្នកឆ្លងជំងឺចំនួន ២៥៧.៩៨៥នាក់ និងអ្នកស្លាប់ចំនួន ១៨.០៣៧នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា