ឡុងដ៌៖ រដ្ឋាភិបាលអង់គ្លេស បានប្រកាសនៅថ្ងៃសុក្រម្សិលមិញនេះថា ទីក្រុងជាច្រើននឹងត្រូវជាប់គាំងក្នុងតំបន់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុង ការទប់ស្កាត់ការកើនឡើងយ៉ាងខ្លាំងនៃករណីវីរុសឆ្លងកូវីដ-១៩។
រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសលោក Matt Hancock បានប្រកាសពីវិធានការណ៍រឹតបន្តឹងថ្មីដែលនឹងត្រូវអនុវត្តនៅក្នុងទីក្រុង Leeds, Blackpool, Wigan និង Stockport ។
លោក Hancock បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទិន្នន័យចុងក្រោយបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃអត្រាគ្រោះថ្នាក់ក្នុងចំនួនប្រជាជន ១០ម៉ឺននាក់នៅក្នុងទីក្រុង Leeds, Blackpool, Wigan និង Stockport ដែលមានចំនួនខ្ពស់ជាងមធ្យមភាគជាតិ” ។
លោកបានបន្ដថា“ ជាលទ្ធផលយើងកំពុងធ្វើបទប្បញ្ញត្តិ ដែលចូលជាធរមានចាប់ពីថ្ងៃសៅរ៍ទី ២៦ ខែកញ្ញានេះ ហើយយើងនឹងដាក់កម្រិតលើការលាយបញ្ចូលគ្នារវាងគ្រួសារ នៅក្នុងលំនៅដ្ឋាននិងសួនច្បារឯកជន នៅទីក្រុង Stockport និង Blackpool”៕