យូអិន៖ អគ្គលេខាធិការ អង្គការ សហប្រជាជាតិ លោក Antonio Guterres បានលើកឡើងថា សង្គ្រាមនុយក្លេអ៊ែរ មិនអាចឈ្នះបាននោះទេ ហើយក៏មិនត្រូវប្រយុទ្ធដែរ នេះបើយោងតាម ការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
លោកអគ្គលេខាធិការ បានឲ្យដឹងនៅក្នុងសារ របស់លោកនៅលើទិវាអន្តរជាតិថា“ ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នឹងប៉ះពាល់ដល់រដ្ឋ ទាំងអស់មានន័យថា រដ្ឋទាំងអស់មានទំនួលខុសត្រូវ ក្នុងការធានាថាអាវុធ ប្រល័យលោក មិនត្រូវបានប្រើប្រាស់ ម្តងទៀតទេ ហើយត្រូវបានលុបចោល ទាំងស្រុង ពីឃ្លាំងអាវុធជាតិ” ។
ប្រមុខនៃអង្គការសហប្រជាជាតិ បានបន្ដថាអំពាវនាវ ដល់រដ្ឋនានា ដែលមានអាវុធនុយក្លេអ៊ែរ ដើម្បីវិលត្រឡប់ ទៅរកការសន្ទនា ពិតប្រាកដដោយស្មោះត្រង់ ដើម្បីស្តារការជឿទុកចិត្តឡើងវិញ និងកាត់បន្ថយហានិភ័យ នុយក្លេអ៊ែរ និងចាត់វិធានការជាក់ស្តែង ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ។ សង្គ្រាមមិនអាចឈ្នះ បាននោះទេ ហើយក៏មិនត្រូវធ្វើសង្គ្រាមដែរ ៕
ដោយ ឈូក បូរ៉ា