ព័ត៌មានអន្តរជាតិ

ជម្លោះដែនដីរវាង ប្រទេសអាមេនី និង អាស៊ែបៃហ្ស៊ង់ បណ្តាលឱ្យមនុស្សជិត ១០០ស្លាប់

បរទេស៖ ប្រទេសអាមេនី និយាយថា យន្ដហោះចម្បាំងរបស់ខ្លួនមួយគ្រឿង ត្រូវបានបាញ់ទម្លាក់ដោយយន្ដហោះតួកគី នៅក្នុងការកើនឡើងជម្លោះដ៏ធំមួយនៅលើតំបន់ Nagorno-Karabakh ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមក្រសួងការបរទេសអាមេនីថា អ្នកបើកយន្តហោះ SU-25 ដែលផលិតដោយសូវៀតបានស្លាប់ បន្ទាប់ពីត្រូវបានវាយប្រហារដោយយន្តហោះ F-16 របស់តួកគី នៅក្នុងលំហអាកាសអាមេនី។ តួកគីដែលគាំទ្រប្រទេស អាស៊ែបៃហ្សង់ ក្នុងជម្លោះនេះ បានបដិសេធការចោទប្រកាន់នេះ។

នៅក្នុងជម្លោះប្រទេសទាំងពីរនេះដែរ មនុស្សជិត ១០០ នាក់រួមទាំងជនស៊ីវិលផង បានស្លាប់ក្នុងរយៈពេល ៣ ថ្ងៃ នៃការប្រយុទ្ធគ្នាលើតំបន់ភ្នំដែលមានជម្លោះ។

តំបន់ព័ទ្ធជុំវិញភ្នំជាផ្នែកមួយនៃប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែត្រូវបានគ្រប់គ្រងដោយជនជាតិដើមអាមេនី តាំងពីឆ្នាំ ១៩៩៤
ការប្រយុទ្ធគ្នាដែលបានចាប់ផ្តើម ៣ ថ្ងៃមកហើយ ពេលនេះហាក់ដូចជាផ្ទុះឡើងចេញពីតំបន់ Nagorno-Karabakh។

អាមេនីនិងអាស៊ែបៃហ្សង់ ដែលបានប្រមូលផ្តុំ កម្លាំងទាហានរួចហើយ និងបានប្រកាសច្បាប់អាជ្ញាសឹក នៅតំបន់ខ្លះ គឺបានបន្ទោសគ្នាទៅវិញទៅមក ចំពោះការចាប់ផ្តើមការប្រយុទ្ធនេះ ។ មានការព្រួយបារម្ភ កាន់តែខ្លាំងឡើង ៗ ដែលប្រទេសផ្សេងទៀត អាចចូលរួមដោយផ្ទាល់ នៅក្នុងជម្លោះនៅក្នុងតំបន់យុទ្ធសាស្ត្រ Caucasus ៕

ប្រែសម្រួលៈ ណៃ តុលា

To Top