Covid-19

រុស្សីចុះកិច្ចព្រមព្រៀង ផ្គត់ផ្គង់វ៉ាកសាំងកូវីដ១៩ ចំនួន២៥លានដូស ទៅឲ្យអេហ្ស៊ីប

បរទេស៖ សារព័ត៌មានបរទេសនៅថ្ងៃពុធ បានសរសេរថាប្រទេសរុស្ស៊ី បានឈានទៅដល់កិច្ចព្រមព្រៀង ជាមួយនឹងប្រទេសអេហ្ស៊ីប ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ ចំនួនប្រមាណជា ២៥លានដូស។

ទីភ្នាក់ងារសុខាមាលភាព របស់ប្រទេសរុស្ស៊ី ដែលហៅកាត់ថា RDIF បាននិយាយនៅថ្ងៃដដែលនេះ ខ្លួនបានចុះកិច្ចព្រមព្រៀង ដើម្បីផ្គត់ផ្គង់វ៉ាកស់ាំងកូវីដ១៩ ដែលមានឈ្មោះថា Sputnik V ទៅឲ្យប្រទេសរុស្សី តាមរយៈក្រុមហ៊ុន Pharco ដែលក្រុមហ៊ុននាំមុខបំផុត លើវិស័យថ្នាំពេទ្យនៅក្នុងប្រទេស។

គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើង នៅបន្ទាប់ពីកិច្ចព្រមព្រៀង ផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ ចំនួន៣២លានដូស ឲ្យប្រទេសមិកស៊ិកូ ចំនួន៥០លានដូស ឲ្យប្រទេសប្រេស៊ីល និងប្រទេសឥណ្ឌា ប្រមាណជា១០០លានដូស៕

ប្រែសម្រួល៖ស៊ុនលី

To Top